Saturday, 16 August 2014
Friday, 11 July 2014
Posted by Unknown on 17:28 with No comments
អាហារួបករណ៍របស់រដ្ឋាភិបាលកូរ៉េ
Bourses du Gouvernement de la Corée (KGSP)
KGSP (Korean Government Scholarship Program)
http://www.niied.go.kr/eng/contents.do?contentsNo=78&menuNo=349
Friday, 6 June 2014
Posted by Unknown on 16:34 with No comments
សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ នេះទទួលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុង សម័យពេញអង្គនាថ្ងៃទី ២៨ មេសា ឆ្នាំ២០១៤។
Saturday, 24 May 2014
Posted by Unknown on 14:41 with No comments
សៀវភៅណែនាំនេះត្រូវបានរៀបចំបោះពុម្ពនៅឆ្នាំ ២០០៥ ហើយត្រូវបានរៀបចំកែសម្រូល ឡើង វិញនៅឆ្នាំ ២០១៤នេះ ដោយការិយាល័យពលកម្មអន្តរជាតិ។
Posted by Unknown on 13:58 with 1 comment
វិធីសាស្ដ្រកែលំអជីវភាពក្នុងរយៈពេល ៥ឆ្នាំ របស់ មហាសេដ្ឋី
របស់ហុងកុង Li Ka-Shing
កំពូលអ្នកមាន Li Ka-Shing (ហុងកុង) បច្ចុប្បន្ន គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេ នៅអាស៊ី ដោយមានទ្រព្យសរុប២៩,១ពាន់លាន ដុល្លារ អាមេរិក នេះបើតាម Bloomberg ។ មានប្រវត្តិជាកូនកំព្រា លោកបានប្រឹងប្រែង តស៊ូ ដើម្បីជីវិត និងដើម្បីភាពមានបាន។ ក្រោយមក Li Ka-Shing ក៏បានបង្កើត “អាណាចក្រ” Cheung Kong និង Hutchison Whampoa ទន្ទឹមនឹងការធ្វើជំនួញក្នុងវិស័យជាច្រើន ចាប់ពីកំពង់ផែ សមុទ្រ ប្រេងឧស្ម័ន លក់រាយ ទូរគមនាគមន៍ រហូតដល់អចលនទ្រព្យ។
Friday, 9 May 2014
Posted by Unknown on 12:12 with No comments
មេរៀនក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានេះត្រូវបានរៀបចំ និងចងក្រងដោយលោក សឿន មុនីរ័ត្ន ព្រះរាេះអាជ្ញារង ខេត្តកំពុងធំ។
Wednesday, 7 May 2014
Posted by Unknown on 18:04 with No comments
ឯកសារជំនួយស្មារតីសំរាប់ការសិក្សាស្វែងយល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ករណី វិធានអនុវត្តន៍ក្នុងករណីបទល្មើសត្រូតគ្នា ពិសេស មាត្រា ១០៩ មាត្រា ១១៤ មាត្រា១២២ មាត្រា១៣៦ ដល់មាត្រា ១៤១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៥០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
Posted by Unknown on 15:59 with No comments
គោលការណ៍នេះត្រូវបានរៀបចំនិងតាក់តែងក្នុងគោលបំណងលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាព
បង្កលក្ខណៈងាយស្រួល និងធានាឲ្យមានឯកភាពក្នុងការតាក់តែងសេចក្តីព្រាងច្បាប់
និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
Tuesday, 6 May 2014
Posted by Unknown on 16:16 with No comments
នេះជាឯកសារដែលក្រសួងយុត្តិធម៌បានរៀបចំឡើងដើម្បីធ្វើសេចក្តីកំនត់ពន្យល់ទៅលើមាត្រានីមួយៗ
នៃច្បាប់ស្តីអំពីការបង្រ្កាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ។ សេចក្តីពន្យល់នេះបានបោះពុម្ភនៅឆ្នាំ ២០១២។
នៃច្បាប់ស្តីអំពីការបង្រ្កាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ។ សេចក្តីពន្យល់នេះបានបោះពុម្ភនៅឆ្នាំ ២០១២។
Monday, 5 May 2014
Posted by Unknown on 16:58 with No comments
Tuesday, 29 April 2014
Posted by Unknown on 23:06 with No comments
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
Posted by Unknown on 23:04 with No comments
ពត៏មានថ្មីស្តីពីដំណើរការច្បាប់នៅកម្ពុជា។
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
Posted by Unknown on 23:02 with 1 comment
អត្ថបទបកប្រែសំខាន់មួយចំនួនពីភាសារបរទេស។
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
Posted by Unknown on 22:59 with No comments
ដំណឹងសិក្សា និងអាហារូបករណ៍ក្នុងប្រទេស និងក្រៅប្រទេសនានា។
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
ស្ថិតនៅក្នុងដំណើរការរៀបចំ ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
Tuesday, 1 April 2014
Posted by Unknown on 17:13 with No comments
Monday, 31 March 2014
Posted by jugekhmer on 15:18 with No comments
Friday, 28 March 2014
Posted by jugekhmer on 15:26 with No comments
មូលដ្ឋានគ្រឹះសំខាន់ៗនៅក្នុងការសរសេរសារណា
សង្ខេបនិងដកស្រង់ចេញពីសៀវភៅ៖
វិធីសាស្រ្តនៃការសរសេរសារណា
តើអ្នកមានមូលដ្ឋានគ្រឹះរឹងមាំហើយឬនៅក្នុងការសរសេរសារណាបញ្ចប់នៅថ្នាក់បរិញ្ញាបត្រ?ខាងក្រោមនេះជាអត្ថបទសង្ខេបដែលយើងខ្ញុំជាអ្នកនិពន្ធ
មានបំណងលើកយកមក បង្ហាញដល់សិស្សនិស្សិតដើម្បី ស្វែងយល់ដោយត្រួសៗពីវិធីសាស្រ្តសំខាន់មួយចំនួន
ក្នុងការសរសេរ និងការការពារសារណាប្រកប ដោយជោគជ័យ។
ធាតុផ្សំសំខាន់ៗនៅក្នុងសារណារួមមាន៖
១ ប្រធាន
២ សេចក្តីផ្តើម
៣ មានកម្មវត្ថុស្រាវជ្រាវជាក់លាក់
៤ ចំនោទបញ្ហា
៥ សំនូរទូទៅ និងសំនូរជាក់លាក់សំរាប់ការស្រាវជ្រាវ
៦ ការត្រូតពិនិត្យទៅលើសំនៅឯកសារ
៧ លក្ខខ័ណ្ឌទ្រឹស្តី
៨ សម្មតិកម្មស្រាវជ្រាវ
៩ វិធីសាស្ត្រស្រាវជ្រាវ
១០ គម្រោងស្រាវជ្រាវបណ្តោះអាសន្ន
១១ ឯកសារយោង
១២ កាលវិភាគស្រាវជ្រាវ
១/
ប្រធានបទស្រាវជ្រាវ ៖
ការដែលមានប្រធានបទស្រាវជ្រាវមួយច្បាស់លាស់
វាជារឿងដ៍ល្អមួយសំរាប់ការស្រាវជ្រាវរបស់អ្នក។ ប្រធានបទស្រាវជ្រាវគឺជាធាតុសំខាន់ទីមួយនៃការស្រាវជ្រាវដែលយើងមិនអាចខ្វះបាន
និងដែលយើង មិនគិតមិនបាន។ ប្រធានបទបង្ហាញឲ្យមានទិសដៅស្រាវជ្រាវ
ពិសេសវាជួយឲ្យយើងអាចកំនត់បាន កម្មវត្ថុស្រាវជ្រាវដ៍ជាក់លាក់មួយ។ បញ្ហាវាចោទត្រង់ថាតើយើងត្រូវមានវិធីសាស្រ្តបែបណាដើម្បីកំណត់
ប្រធានបទស្រាវជ្រាវ(សារណា) មួយឲ្យមានលក្ខណៈជាក់លាក់បាន(សារណា)?តើមានធាតុផ្សំអ្វីខ្លះ
ដែលចូលរួមក្នុងការកំណត់លើប្រធានបទស្រាវជ្រាវរបស់អ្នក?
២/ សេចក្តីផ្តើម៖
បង្ហាញដល់អ្នកអាននូវអ្វីដែលសំខាន់ៗនៅក្នុងគម្រោងស្រាវជ្រាវរបស់អ្នក។
ដូចជាអ្នកអាចចាប់ផ្តើមពី ការបង្ហាញបរិបទទូទៅជុំវិញ ប្រធានបទស្រាវជ្រាវរបស់អ្នក
ចំនាប់ផ្តើមនៃការស្រាវជ្រាវ និងកម្មវត្ថុស្រាវ ជ្រាវដល់អ្នកអាន។
ត្រូវធ្វើយ៉ាងណាទាញអារម្មណ៍អ្នកអានឲ្យបានយល់លើអ្វីដែលជា សារៈសំខាន់នៃ ការស្រាវជ្រាវរបស់អ្នក
ប្រៀបដូចជាអ្នកសរសេរប្រលោមលោកដែរ ត្រូវបញ្ចេញបញ្ចូលនូវសិល្ស៍វិធីផ្សេងៗ ដើម្បីទាក់ទាញអារម្មណ៍អ្នកអានដូច្នោះដែរ។
តើអ្នកត្រូវសរសេរសេចក្តីផ្តើមបែបណាដើម្បីទាក់ទាញ ឲ្យ អ្នកអានឬ
គ្រូដឹកនាំបានយល់ពីសារៈសំខាន់នៃការស្រាវជ្រាវរបស់អ្នក? តើយើងគប្បីបង្ហាញធាតុផ្សំ សំខាន់ៗអ្វីខ្លះ
ដើម្បីទាក់ទាញ់អារម្មណ៍របស់គាត់អោយយល់ពីលទ្ធផលនៃការស្រាវជ្រាវរបស់យើង?
៣/ កម្មវត្ថុនៃការស្រាវជ្រាវ៖
ការស្រាវជ្រាវជាច្រើននៅក្នុងសង្គមត្រូវបានបង្កើតឡើងតាមរយៈការកំនត់កម្មវត្ថុស្រាវជ្រាវ។
តើអ្វីទៅជា កម្មវត្ថុស្រាវជ្រាវ? និយាយសាមញ្ញ កម្មវត្ថុស្រាវជ្រាវគឺសំដៅទៅចំងល់នៃការ
ចង់ចេះចង់ដឹង ការ ស្វ័យសិក្សាទៅលើទំនាក់ទំនង់
ឬបញ្ហាណាមួយដែលអ្នកមានការចាប់អារម្មណ៍ និងចង់យល់ឲ្យបាន ច្បាស់អំពីវា។ កម្មវត្ថុនៃការស្រាវជ្រាវអាចមានច្រើន
ចំណែកឯធនធាន សំភារៈ ឯកសារនិង ចំនេះដឹង ដែលអ្នកមានគឺមានដែនកំណត់
ដូចនេះអ្នកមិនអាចមានធ្វើការស្រាវជ្រាវមួយដែលមានកម្មវត្ថុច្រើនឬមិនច្បាស់លាស់បាននោះទេ។
ការស្រាវជ្រាវមួយដែលល្អទាមទារឲ្យយើង កំណត់ឲ្យមានកម្មវត្ថុ ស្រាវ ជ្រាវជាក់លាក់
ទើបលទ្ធផលដែលទទួលបានមានភាពសុក្រិត ឬយកជាការបាន។ តើយើងត្រូវធ្វើដូចម្តេចដើម្បីកំណត់កម្មវត្ថុស្រាវជ្រាវមួយឲ្យបានល្អ?
៤/ ចំនោទបញ្ហា៖
វាឆ្លើយតបទៅនឹងសំនួរមួយចំនួនដែលលើកឡើងថា៖
អ្វីទៅជាសំនូរស្រាវជ្រាវ? ហេតុអ្វីបានជាអ្នកចាប់ អារម្មណ៍ទៅលើការស្រាវជ្រាវនេះ? ត្រូវជៀសវាងការច្រឡំគ្នារវាងសំនួរស្រាវជ្រាវ
និងចំនោទបញ្ហាស្រាវ ជ្រាវ៖
សំនួរស្រាវជ្រាវគឺជាផ្នែកមួយក្នុងចំនោមផ្នែកស៊ាំញ៉ាំជាច្រើនទៀតនៃចំនោទ បញ្ហាស្រាវជ្រាវ។
សំនួរ ស្រាវជ្រាវ ត្រូវបានកំណត់ត្រឹមតែសំនួរជាក់លាក់មួយ
តែបើចំនោទបញ្ហាវិញគឺរួមបញ្ចូលនូវរាល់ ទិដ្ឋភាព ដែល ទាក់ទងនិងលក្ខ័ណ្ឌទ្រឹស្តី
លទ្ធផលនៃការស្រាវជ្រាវផ្សេងៗទៀតដែលមានការទាក់ទង់គ្នា ឬសំនួរ ជាប់ទាក់ទងដ៍ទៃទៀត
និងអ្វីៗផ្សេងទៀតដែលអាចឲ្យអ្នកស្រាវជ្រាវ អាចកំណត់ជាប្រធានបទបាន។ តើធ្វើដូចម្តេចដើម្បីកំនត់ពីចំនោទបញ្ហា
និងសំនូរស្រាវជ្រាវ?
៥/ សំណួរទូទៅ៖
វាជាសំនូរបើកមុខមួយចំនួនមុននិងឈានទៅដល់ការកំនត់សំនូរជាក់លាស់សំរាប់ការស្រាវជ្រាវ។
វាជា សំនូរសន្និដ្ឋានមួយ
ដើម្បីឈានទៅរកសំនួរជាក់លាស់មួយដែលក្តោមជារួមទៅលើសំនូរទាំងអស់។
៦/សំនួរជាក់លាក់៖
វាជាសំនួរដែលទាក់ទងដោយផ្ទាល់ទៅលើការស្រាវជ្រាវ។
វាជាសំនួរដែលផ្តោតទៅលើករណីឬស្ថានភាពដ៍ ជាក់លាក់ណាមួយ។
គឺជាសំនួរដែលនាំឲ្យមានការស្រាវជ្រាវរបស់កើតមានឡើង។
៧/
ការត្រូតពិនិត្យទៅលើសំនៅឯកសារ៖
វាជាការថ្លឹងថ្លែងទៅលើអ្វីដែលមានស្រាប់ទៅនិងសំនួរស្រាវជ្រាវ។
មានន័យថាជាការជាបញ្ជាក់ពីគោល បំណង ពីគោលដៅ ការពិភាក្សាទៅលើវិបាកដែលបណ្តាលឲ្យមានការបង្កើតទិសដៅទាំងនោះ
ការថ្លឹង ថ្លែងពីគំនិតនិងការងារស្រាវជ្រាវរបស់អ្នកនស្រាវជ្រាវនីមួយៗ
និងធ្វើការវាយតម្លៃ។ ការស្វែងរកឯកសារ ដែលមានសរសេរ ឬដែលទាក់ទងទៅនឹងសំនួរស្រាវជ្រាវរបស់យើង។
៨/ លក្ខខ័ណគោលការណ៍
និងទ្រឹស្តី៖ វាជាការបង្ហាញពីគោលការណ៍ដែលយើងបង្កើតឡើងដើម្បីពន្យល់ពីកម្មវត្ថុរបស់យើង
ការកំណត់និយម ន័យ និងការបញ្ជាក់ពីការកំណត់និយមន័យ(ការជ្រើសយកនិយមន័យ)។ទ្រឹស្តីគឺជាកាបង្ហាញពីចំនង
ដែលចងភា្ជប់រវាងគោលការណ៍ ដែលយើងបានបង្កើតនៅក្នុងដំនើរការស្រាវជ្រាវ។
វាបង្ហាញពីទ្រឹស្តីដែល យើងបានឃើញក្នុងការអានឯកសារ អ្វីដែលយើងបានប្រើប្រាស់ (សង្កេត
សំភាសន៍ វិភាគ) លើសពីនេះ ក្នុងទ្រឹស្តីវារួមបញ្ចូលផងដែរ ពីគោលការណ៍
និងទំនាក់ទំនងរវាងគោលការណ៍ទាំងនោះ។ តើគេត្រូវមានវិធីសាស្រ្តបែបណាដើម្បីស្វែង រកទ្រឹស្តីដែលទាក់ទងនិងសំនួរស្រាវជ្រាវ?
(ការអានលើឯកសារនានា ការសង្កេត ការស្រាវជ្រាវបឋម
និងកាជួបគ្រូដឹកនាំវាជាធាតុដែលមិនអាចខ្វះបាន)។
៩/ សម្មតិកម្មស្រាវជ្រាវ៖
វាជាចំលើយសន្និដ្ឋានទៅលើសំនូរស្រាវជ្រាវ។
សម្មតិកម្មគឺជាចំលើយដែលគិតស្មានទុកជាមុន និងមាន ភាពទំនងដែលគួរទុកជាការពិតបាន
ដែលអ្នកស្រាវជ្រាវបង្កើតឡើងដើម្បីឆ្លើយនិងសំណួរស្រាវជ្រាវ។ គ្រប់ការស្រាវជ្រាវទាំងអស់យ៉ាងតិចបំផុតក៍ត្រូវមានសម្មតិកម្មមួយដែរ
(ជានិច្ចកាលវាត្រូវមានច្រើន)។
តើត្រូវធ្វើយ៉ាងណាដើម្បីកំណត់សម្មតិកម្មជាក់លាក់សំរាប់សំនួរស្រាវជ្រាវ?
១០/ វិធីសាស្ត្រស្រាវជ្រាវ៖
ជាដំនាក់ការដ៍សំខាន់សំរាប់អ្នកដែលកំពុងធ្វើការស្រាវជ្រាវ
គេត្រូវតែស្វែងយល់ឲ្យបានច្បាស់ ដូចជា របៀបប្រមូលឯកសារ និងទិន្នន័យ ការវិភាគលើឯកសារ
ការបកស្រាវឯកសារនិងលទ្ធផលជាដើម។ អ្នកត្រូវមានការសិក្សាស្វែងយល់បឋមពីវីធីសាស្ត្រស្រាវជ្រាវទាំងបីនៅក្នុងការស្រាវជ្រាវបែបសង្គមវិទ្យា។
យើងបានធ្វើការអធិប្បាយ យ៉ាងច្បាស់នូវគោលការណ៍សំខាន់ៗមួយចំនួននៃវិធីសាស្ត្រស្រាវជ្រាវ
នៅក្នុង សៀវភៅ (វិធីសាស្ត្រក្នុងការ សរសរសារណា) រួមមានដូចជា
របៀបធ្វើការអង្កេតបឋម របៀបនៃការស្រង់ ទិន្នន័យដោយការសំភាសន៍ ការសង្កេត ការវិភាគ
ការជ្រើសរើសគំរូរ របៀបនៃការស្រាវជ្រាវលើអត្ថបទ ។យើងបានបែងចែកវិធីសាស្ត្រស្រាវជ្រាវជាបីផ្នែកធំៗ
គឺ វិធីសាស្រ្តស្រាវជ្រាវបែបគុណវិស័យ វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណវិស័យ
និងវិធីសាស្រ្តស្រាវជ្រាវចំរុះ។
១១/ គម្រោងស្រាវជ្រាវបណ្តោះអាសន្ន៖
គឺជាការធ្វើប្លង់សរសេរបណ្តោះអាសន្ន មានន័យថាវាជាការបង្ហាញផ្នែកនីមួយនៃការស្រាវជ្រាវឬ
សារណា សារៈសំខាន់និងអន្ថន័យសំខាន់ៗដែលមាននៅក្នុងផ្នែកនីមួយៗ ។ ប្លង់សរសេរបណ្តោះអាសន្នអាចមាន
ការកែសម្រួលនៅពេលដែលសរសេរអធិប្បាយលំអិតពីការស្រាវជ្រាវឬសារណា។
១២/ ឯកសារយោង៖
ជាការរៀបចំឯកសារ សៀវភៅ
អត្ថបទផ្សេងៗដែលអ្នកបានអាន បានសិក្សាស្វែងយល់ក្នុងអំឡុងពេល ស្រាវជ្រាវរបស់អ្នក។
១៣/
កាលវិភាគស្រាវជ្រាវ៖ ការស្រាវជ្រាវរបស់អ្នកត្រូវតែធ្វើឡើងក្នុងរយៈពេលកំនត់មួយជាក់លាក់ដែលបានកំនត់ដោយសកលវិទ្យាល័យ
ដូចនេះអ្នកត្រូវតែច្បាស់ថាបានបញ្ចប់ និងប្រគល់វាទៅសកលវិទ្យាល័យតាមពេលដែលបានកំនត់។
ដូចនេះអ្នកត្រូវតែធ្វើកាលវិភាគស្រាវជ្រាវមួយដែល បែងចែងពីដំនាក់ការនីមួយៗ នៃការស្រាវជ្រាវរបស់
អ្នក។
១៤/ ការការពារសារណា៖
ជាដំនាក់ការដែលអ្នកត្រូវធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកនាពេលកន្លងមក។
វាជា ដំនាក់ការសំខាន់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតព្រោះលទ្ធផលនៃការស្រាវជ្រាវអស់រយៈពេលជាយូរកន្លងមក
ត្រូវបានវិនិច្ឆ័យដោយគណកម្មាការត្រឹមតែមួយឬពីរម៉ោងប៉ុននោះ។ ក្នុងសៀវភៅ (វិធីសាស្ត្រក្នុង ការសរសរសារណា)និងលើកយកនូវវិធីសាស្រ្តមួយចំនួនសំរាប់ អោយអ្នក
ត្រៀមខ្លួនជាមុនក្នុង ការការពារសារណា ដូចជាការរៀបចំឯកសារ ការហ្វឹកហាត់និយាយ
ការធ្វើស្លាយ ត្រៀមចំលើយសំរាប់សំនួររបស់ គណកម្មាការវិនិច្ឆ័យ
របៀបនៃការឆ្លើយសំនួរដែលពិបាកមួយចំនួន។ល។
វីធីសាស្ត្រជាវិធានបង្រៀនទៅរកទិសដៅ
វាមិនមែនជាផ្លូវសំរេចទិសដៅទេ។
ភ្នំពេញ
ថ្ងៃ ២៥ កម្ភៈ ឆ្នាំ២០១៤
រក្សាសិទ្ធិ
សហនិពន្ធ
លោក
គឿន ប៊ុនធឿន
លោក
ឈន ចាន់ណា
Subscribe to:
Posts (Atom)