Friday 28 March 2014

សេចក្តីពន្យល់នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ពន្យល់ករណីយុត្តិសាស្ត្រ អ,វ ត, ក, និងសម្រាំងនៃយុត្តិសាស្ត្រអន្តរជាតិផ្សេងៗ




 ទាញយកជាជាខេមរៈភាសា
http://download874.mediafire.com/bm42nq8222bg/depau8r1cv9hqxo/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%96%E1%9E%93%E1%9F%92%E1%9E%99%E1%9E%9B%E1%9F%8B%E1%9E%93%E1%9F%83%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%93%E1%9E%B8%E1%9E%8F%E1%9E%B7%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%A0%E1%9F%92%E1%9E%98%E1%9E%91%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6.pdf




ទាញយកជាជាភាសាអង់គ្លេស​​
http://www.mediafire.com/view/ca0psshcxzxukrz/Annotated_Cambodian_Code_of_Criminal_Procedure_Eng.pdf










មូលដ្ឋានគ្រឹះសំខាន់ៗនៅក្នុងការសរសេរសារណា
​​
សង្ខេបនិងដកស្រង់ចេញពីសៀវភៅ៖ វិធីសាស្រ្តនៃការសរសេរសារណា

តើអ្នកមានមូលដ្ឋានគ្រឹះរឹងមាំហើយឬនៅក្នុងការសរសេរសារណាបញ្ចប់នៅថ្នាក់បរិញ្ញាបត្រ?ខាងក្រោមនេះជាអត្ថបទសង្ខេបដែលយើងខ្ញុំជាអ្នកនិពន្ធ មានបំណងលើកយកមក បង្ហាញដល់សិស្សនិស្សិតដើម្បី ស្វែងយល់ដោយត្រួសៗពីវិធីសាស្រ្តសំខាន់មួយចំនួន ក្នុងការសរសេរ និងការការពារសារណាប្រកប ដោយជោគជ័យ។ ធាតុផ្សំសំខាន់ៗនៅក្នុងសារណារួមមាន៖
១ ប្រធាន
២ សេចក្តីផ្តើម
៣ មានកម្មវត្ថុស្រាវជ្រាវជាក់លាក់
៤ ចំនោទបញ្ហា
៥ សំនូរទូទៅ និងសំនូរជាក់លាក់សំរាប់ការស្រាវជ្រាវ
៦ ការត្រូតពិនិត្យទៅលើសំនៅឯកសារ
៧ លក្ខខ័ណ្ឌទ្រឹស្តី
៨ សម្មតិកម្មស្រាវជ្រាវ
៩ វិធីសាស្ត្រស្រាវជ្រាវ
១០ គម្រោងស្រាវជ្រាវបណ្តោះអាសន្ន
១១ ឯកសារយោង
១២ កាលវិភាគស្រាវជ្រាវ

/ ប្រធានបទស្រាវជ្រាវ ៖
ការដែលមានប្រធានបទស្រាវជ្រាវមួយច្បាស់លាស់ វាជារឿងដ៍ល្អមួយសំរាប់ការស្រាវជ្រាវរបស់អ្នក។ ប្រធានបទស្រាវជ្រាវគឺជាធាតុសំខាន់ទីមួយនៃការស្រាវជ្រាវដែល​យើងមិនអាចខ្វះបាន និងដែលយើង មិនគិតមិនបាន។ ប្រធានបទបង្ហាញឲ្យមានទិសដៅស្រាវជ្រាវ ពិសេសវាជួយឲ្យយើងអាចកំនត់បាន កម្មវត្ថុស្រាវជ្រាវដ៍ជាក់លាក់មួយ។ បញ្ហាវាចោទត្រង់ថាតើយើងត្រូវមានវិធីសាស្រ្តបែបណាដើម្បីកំណត់ ប្រធានបទស្រាវជ្រាវ(សារណា) មួយឲ្យមានលក្ខណៈជាក់លាក់បាន(សារណា)?តើមានធាតុផ្សំអ្វីខ្លះ ដែលចូលរួមក្នុងការកំណត់លើប្រធានបទស្រាវជ្រាវរបស់អ្នក?
/ សេចក្តីផ្តើម
បង្ហាញដល់អ្នកអាននូវអ្វីដែលសំខាន់ៗនៅក្នុងគម្រោងស្រាវជ្រាវរបស់អ្នក។ ដូចជាអ្នកអាចចាប់ផ្តើមពី ការបង្ហាញបរិបទទូទៅជុំវិញ ប្រធានបទស្រាវជ្រាវរបស់អ្នក ចំនាប់ផ្តើមនៃការស្រាវជ្រាវ និងកម្មវត្ថុស្រាវ ជ្រាវដល់អ្នកអាន។ ត្រូវធ្វើយ៉ាងណាទាញអារម្មណ៍អ្នកអានឲ្យបានយល់លើអ្វីដែលជា សារៈសំខាន់នៃ ការស្រាវជ្រាវរបស់អ្នក ប្រៀបដូចជាអ្នកសរសេរប្រលោមលោក​ដែរ ត្រូវបញ្ចេញបញ្ចូលនូវសិល្ស៍វិធីផ្សេងៗ ដើម្បីទាក់ទាញអារម្មណ៍អ្នកអានដូច្នោះដែរ។ តើអ្នកត្រូវសរសេរសេចក្តីផ្តើមបែបណាដើម្បីទាក់ទាញ ឲ្យ អ្នកអានឬ គ្រូដឹកនាំបានយល់ពីសារៈសំខាន់នៃការស្រាវជ្រាវរបស់អ្នក? តើយើងគប្បីបង្ហាញធាតុផ្សំ សំខាន់ៗអ្វីខ្លះ ដើម្បីទាក់ទាញ់អារម្មណ៍របស់គាត់អោយយល់ពីលទ្ធផលនៃការស្រាវជ្រាវរបស់យើង?
/ កម្មវត្ថុនៃការស្រាវជ្រាវ៖ ការស្រាវជ្រាវជាច្រើននៅក្នុងសង្គមត្រូវបានបង្កើតឡើងតាមរយៈការកំនត់កម្មវត្ថុស្រាវជ្រាវ។ តើអ្វីទៅជា កម្មវត្ថុស្រាវជ្រាវ? និយាយសាមញ្ញ កម្មវត្ថុស្រាវជ្រាវគឺសំដៅទៅចំងល់នៃការ ចង់ចេះចង់ដឹង ការ ស្វ័យសិក្សាទៅលើទំនាក់ទំនង់ ឬបញ្ហាណាមួយដែលអ្នកមានការចាប់អារម្មណ៍ និងចង់យល់ឲ្យបាន ច្បាស់អំពីវា។ កម្មវត្ថុនៃការស្រាវជ្រាវអាចមានច្រើន ចំណែកឯធនធាន សំភារៈ ឯកសារនិង ចំនេះដឹង ដែលអ្នកមានគឺមានដែនកំណត់​ ដូចនេះអ្នកមិនអាចមានធ្វើការស្រាវជ្រាវមួយដែលមានកម្មវត្ថុច្រើន​ឬមិនច្បាស់លាស់បាននោះទេ។ ការស្រាវជ្រាវមួយដែលល្អទាមទារឲ្យយើង កំណត់ឲ្យមានកម្មវត្ថុ ស្រាវ ជ្រាវជាក់លាក់ ទើបលទ្ធផលដែលទទួលបានមានភាពសុក្រិត ឬយកជាការបាន។ តើយើងត្រូវធ្វើដូចម្តេចដើម្បីកំណត់កម្មវត្ថុស្រាវជ្រាវមួយឲ្យបានល្អ?
/ ចំនោទបញ្ហា៖
វាឆ្លើយតបទៅនឹងសំនួរមួយចំនួនដែលលើកឡើងថា៖ អ្វីទៅជាសំនូរស្រាវជ្រាវ? ហេតុអ្វីបានជាអ្នកចាប់ អារម្មណ៍ទៅលើការស្រាវជ្រាវនេះ? ​ត្រូវជៀសវាងការ​ច្រឡំគ្នារវាងសំនួរស្រាវជ្រាវ និងចំនោទបញ្ហាស្រាវ ជ្រាវ៖​ សំនួរស្រាវជ្រាវគឺជាផ្នែកមួយក្នុងចំនោមផ្នែកស៊ាំញ៉ាំជាច្រើ​នទៀតនៃចំនោទ បញ្ហាស្រាវជ្រាវ។ សំនួរ ស្រាវជ្រាវ ត្រូវបានកំណត់ត្រឹមតែ​សំនួរជាក់លាក់មួយ តែបើចំនោទបញ្ហាវិញគឺរួមបញ្ចូលនូវរាល់ ទិដ្ឋភាព ដែល ទាក់ទងនិងលក្ខ័ណ្ឌទ្រឹស្តី លទ្ធផលនៃការស្រាវជ្រាវផ្សេងៗទៀតដែលមានការទាក់ទង់គ្នា ឬសំនួរ ជាប់ទាក់ទងដ៍ទៃទៀត និងអ្វីៗផ្សេងទៀតដែលអាចឲ្យអ្នកស្រាវជ្រាវ អាចកំណត់ជាប្រធានបទបាន។ តើធ្វើដូចម្តេចដើម្បីកំនត់ពីចំនោទបញ្ហា និងសំនូរស្រាវជ្រាវ?
/​ សំណួរទូទៅ៖ វាជាសំនូរបើកមុខមួយចំនួនមុននិងឈានទៅដល់ការកំនត់សំនូរជាក់លាស់សំរាប់ការស្រាវជ្រាវ។ វាជា សំនូរសន្និដ្ឋានមួយ ដើម្បីឈានទៅរកសំនួរជាក់លាស់មួយដែលក្តោមជារួមទៅលើសំនូរទាំងអស់។
/សំនួរជាក់លាក់
វាជាសំនួរដែលទាក់ទងដោយផ្ទាល់ទៅលើការស្រាវជ្រាវ។ វាជាសំនួរដែលផ្តោតទៅលើករណី​ឬស្ថានភាពដ៍ ជាក់លាក់ណាមួយ។ គឺជាសំនួរដែលនាំឲ្យមានការស្រាវជ្រាវរបស់កើតមានឡើង។
/​ ការត្រូតពិនិត្យទៅលើសំនៅឯកសារ៖ វាជាការថ្លឹងថ្លែងទៅលើអ្វីដែលមានស្រាប់ទៅនិងសំនួរស្រាវជ្រាវ។ មានន័យថាជាការជាបញ្ជាក់ពីគោល បំណង ពីគោលដៅ ការពិភាក្សាទៅលើវិបាកដែលបណ្តាលឲ្យមានការបង្កើតទិសដៅទាំងនោះ ការថ្លឹង ថ្លែងពីគំនិត​និងការងារស្រាវជ្រាវរបស់អ្នកនស្រាវជ្រាវនីមួយៗ និងធ្វើការវាយតម្លៃ។ ការស្វែងរកឯកសារ ដែលមានសរសេរ ឬដែលទាក់ទងទៅនឹងសំនួរស្រាវជ្រាវរបស់យើង។
/ លក្ខខ័ណគោលការណ៍ និងទ្រឹស្តី៖ វាជាការបង្ហាញពីគោលការណ៍ដែលយើងបង្កើតឡើងដើម្បីពន្យល់ពីកម្មវត្ថុរបស់យើង ការកំណត់និយម ន័យ និងការបញ្ជាក់ពីការកំណត់និយមន័យ(ការជ្រើសយកនិយមន័យ)។​ទ្រឹស្តីគឺជាកាបង្ហាញពីចំនង ដែលចងភា្ជប់រវាងគោលការណ៍ ដែលយើងបានបង្កើតនៅក្នុងដំនើរការស្រាវជ្រាវ។ វាបង្ហាញពីទ្រឹស្តីដែល យើងបានឃើញក្នុងការអានឯកសារ អ្វីដែលយើងបានប្រើប្រាស់ (សង្កេត សំភាសន៍ វិភាគ) លើសពីនេះ ក្នុងទ្រឹស្តីវារួមបញ្ចូលផងដែរ ពីគោលការណ៍ និងទំនាក់ទំនងរវាងគោលការណ៍ទាំងនោះ។ តើគេត្រូវមានវិធីសាស្រ្តបែបណាដើម្បីស្វែង រកទ្រឹស្តីដែលទាក់ទងនិងសំនួរស្រាវជ្រាវ? (ការអានលើឯកសារនានា ការសង្កេត ការស្រាវជ្រាវបឋម និងកាជួបគ្រូដឹកនាំវាជាធាតុដែលមិនអាចខ្វះបាន)។
/ សម្មតិកម្មស្រាវជ្រាវ
វាជាចំលើយសន្និដ្ឋានទៅលើសំនូរស្រាវជ្រាវ។​ សម្មតិកម្មគឺជាចំលើយដែលគិតស្មានទុកជាមុន និងមាន ភាពទំនងដែលគួរទុកជាការពិតបាន ដែលអ្នកស្រាវជ្រាវបង្កើតឡើងដើម្បីឆ្លើយនិងសំណួរស្រាវជ្រាវ។ គ្រប់ការស្រាវជ្រាវទាំងអស់យ៉ាងតិចបំផុតក៍ត្រូវមានសម្មតិកម្មមួយដែរ (ជានិច្ចកាលវាត្រូវមានច្រើន)។ តើត្រូវធ្វើយ៉ាងណាដើម្បីកំណត់សម្មតិកម្មជាក់លាក់សំរាប់សំនួរស្រាវជ្រាវ?
១០/ វិធីសាស្ត្រស្រាវជ្រាវ៖
ជាដំនាក់ការដ៍សំខាន់សំរាប់អ្នកដែលកំពុងធ្វើការស្រាវជ្រាវ គេត្រូវតែស្វែងយល់ឲ្យបានច្បាស់ ដូចជា របៀបប្រមូលឯកសារ និងទិន្នន័យ ការវិភាគលើឯកសារ ការបកស្រាវឯកសារនិងលទ្ធផលជាដើម។ អ្នកត្រូវមានការសិក្សាស្វែងយល់បឋមពីវីធីសាស្ត្រស្រាវជ្រាវទាំងបីនៅក្នុងការស្រាវជ្រាវបែបសង្គមវិទ្យា។ យើងបានធ្វើការអធិប្បាយ យ៉ាងច្បាស់​នូវគោលការណ៍សំខាន់ៗមួយចំនួននៃវិធីសាស្ត្រស្រាវជ្រាវ នៅក្នុង សៀវភៅ (វិធីសាស្ត្រក្នុងការ សរសរសារណា) រួមមានដូចជា របៀបធ្វើការអង្កេតបឋម របៀបនៃការស្រង់ ទិន្នន័យដោយការសំភាសន៍ ការសង្កេត ការវិភាគ ការជ្រើសរើសគំរូរ របៀបនៃការស្រាវជ្រាវលើអត្ថបទ ។​យើងបានបែងចែកវិធីសាស្ត្រស្រាវជ្រាវជាបីផ្នែកធំៗ គឺ វិធីសាស្រ្តស្រាវជ្រាវបែបគុណវិស័យ វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណវិស័យ និង​វិធីសាស្រ្តស្រាវជ្រាវចំរុះ។
១១/​ គម្រោងស្រាវជ្រាវបណ្តោះអាសន្ន
គឺជាការធ្វើប្លង់សរសេរបណ្តោះអាសន្ន មានន័យថាវាជាការបង្ហាញផ្នែកនីមួយនៃការស្រាវជ្រាវឬ សារណា សារៈសំខាន់និងអន្ថន័យសំខាន់ៗដែលមាននៅក្នុងផ្នែកនីមួយៗ ។ ប្លង់សរសេរបណ្តោះអាសន្នអាចមាន ការកែសម្រួលនៅពេលដែលសរសេរអធិប្បាយលំអិតពីការស្រាវជ្រាវឬសារណា។
១២/ ឯកសារយោង
ជាការរៀបចំឯកសារ សៀវភៅ អត្ថបទផ្សេងៗដែលអ្នកបានអាន បានសិក្សាស្វែងយល់ក្នុងអំឡុងពេល ស្រាវជ្រាវរបស់អ្នក។
១៣/​ កាលវិភាគស្រាវជ្រាវ៖ ការស្រាវជ្រាវរបស់អ្នកត្រូវតែធ្វើឡើងក្នុងរយៈពេលកំនត់មួយជាក់លាក់ដែលបានកំនត់ដោយសកលវិទ្យាល័យ ដូចនេះអ្នកត្រូវតែច្បាស់ថាបានបញ្ចប់ និងប្រគល់វាទៅសកលវិទ្យាល័យតាមពេលដែលបានកំនត់។ ដូចនេះអ្នកត្រូវតែធ្វើកាលវិភាគស្រាវជ្រាវមួយដែល បែងចែងពីដំនាក់ការនីមួយៗ នៃការស្រាវជ្រាវរបស់ អ្នក។
១៤/ ការការពារសារណា៖ ជាដំនាក់ការដែលអ្នកត្រូវធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកនាពេលកន្លងមក។ វាជា ដំនាក់ការសំខាន់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតព្រោះលទ្ធផលនៃការស្រាវជ្រាវអស់​រយៈពេលជាយូរកន្លងមក ត្រូវបានវិនិច្ឆ័យដោយគណកម្មាការត្រឹមតែមួយឬពីរម៉ោងប៉ុននោះ។ ក្នុងសៀវភៅ (វិធីសាស្ត្រក្នុង ការសរសរសារណា)​និងលើកយកនូវវិធីសាស្រ្តមួយចំនួនសំរាប់ អោយអ្នក ត្រៀមខ្លួនជាមុនក្នុង ការការពារសារណា ដូចជាការរៀបចំឯកសារ ការហ្វឹកហាត់និយាយ ការធ្វើស្លាយ ត្រៀមចំលើយសំរាប់សំនួររបស់ គណកម្មាការវិនិច្ឆ័យ របៀបនៃការឆ្លើយសំនួរដែលពិបាកមួយចំនួន។ល។

វីធីសាស្ត្រជាវិធានបង្រៀនទៅរកទិសដៅ វាមិនមែនជាផ្លូវសំរេចទិសដៅទេ។

ភ្នំពេញ ថ្ងៃ ២៥ កម្ភៈ ឆ្នាំ​២០១៤
រក្សាសិទ្ធិ
សហនិពន្ធ
លោក គឿន ប៊ុនធឿន
លោក ឈន ចាន់ណា



http://www.mediafire.com/view/oekb1x5ke6wemq7/ធាតុផ្សំសំខាន់ៗនៅក្នុងការស្រាវជ្រាវ_ឬក្នុងការសរសេរសារណា.pdf


 


    អំពីព្រឹត្តិបត្រច្បាប់ខ្មែរ

    ក្រុមការងាររបស់ព្រឹត្តិបត្រច្បាប់ខ្មែរ គោលបំណងទូទៅនៃព្រឹត្តិបត្រច្បាប់ខ្មែរ