Saturday 16 August 2014

ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា


http://www.mediafire.com/download/ldxmdhq8eehdaec/ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា.zip

ផ្នែកទីពីរ៖ ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ



http://www.mediafire.com/download/c4jj6e2sw9272xd/ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ.zip

ច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម

http://www.mediafire.com/download/u0b56n0esfa8asd/ច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម.zip

Friday 11 July 2014

អាហារួបករណ៍របស់រដ្ឋាភិបាលកូរ៉េ
Bourses du Gouvernement de la Corée (KGSP)
KGSP (Korean Government Scholarship Program)

លោកអ្នកអាចស្វែងយល់ពត៌មានលំអិតដែលទាក់ទងទៅនឹងរបៀបស្នើរសុំអាហារួបករណ៍នេះ ដោយចួលទៅកាន់គេហទំព័រខាងក្រោម៖
http://www.niied.go.kr/eng/contents.do?contentsNo=78&menuNo=349

ច្បាប់ស្តីពី ផ្លូវថ្នល់ នេះត្រូវបានសភាអនុម័តកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៤




http://www.mediafire.com/download/jrm14hlcg8mv8gu/%E1%9E%85%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9F%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%96%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%90%E1%9F%92%E1%9E%93%E1%9E%9B%E1%9F%8B.pdf

Friday 6 June 2014

សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ នេះទទួលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុង សម័យពេញអង្គនាថ្ងៃទី ២៨ មេសា ឆ្នាំ២០១៤។

http://www.mediafire.com/view/1cc7vc1ap7ercbr/សេចក្តីព្រាងច្បាប់ស្តីពី_ការរៀបចំអង្គការតុលាការ_.pdf


Saturday 24 May 2014


សៀវភៅណែនាំនេះត្រូវបានរៀបចំបោះពុម្ពនៅឆ្នាំ ២០០៥ ហើយត្រូវបានរៀបចំកែសម្រូល ឡើង វិញនៅឆ្នាំ ២០១៤នេះ ដោយការិយាល័យពលកម្មអន្តរជាតិ។

https://www.mediafire.com/?r260160k3g9ooay





វិធីសាស្ដ្រកែលំអជីវភាពក្នុងរយៈពេល ៥ឆ្នាំ របស់​ មហា​សេដ្ឋី របស់​ហុង​កុង Li Ka-Shing




កំពូលអ្នកមាន  Li Ka-Shing (ហុងកុង)  បច្ចុប្បន្ន គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេ នៅ​អាស៊ី ដោយមានទ្រព្យសរុប​២៩,១ពាន់លាន ដុល្លារ អាមេរិក នេះបើតាម Bloomberg ។ មានប្រវត្តិ​ជាកូនកំព្រា លោកបានប្រឹងប្រែង តស៊ូ ដើម្បីជីវិត និងដើម្បីភាពមានបាន។ ក្រោយមក Li Ka-Shing  ក៏បានបង្កើត “អាណាចក្រ” Cheung Kong និង Hutchison Whampoa ទន្ទឹមនឹងការធ្វើជំនួញក្នុង​វិស័យជាច្រើន ចាប់ពីកំពង់ផែ សមុទ្រ ប្រេងឧស្ម័ន លក់រាយ ទូរគមនាគមន៍ រហូតដល់អចលនទ្រព្យ។

Friday 9 May 2014

មេរៀនក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានេះត្រូវបានរៀបចំ និងចងក្រងដោយលោក សឿន មុនីរ័ត្ន ព្រះរាេះអាជ្ញារង ខេត្តកំពុងធំ។


http://www.mediafire.com/download/83z8pzkqdd8yrx9/%E1%9E%98%E1%9F%81%E1%9E%9A%E1%9F%80%E1%9E%93%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%A0%E1%9F%92%E1%9E%98%E1%9E%91%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%93%E1%9F%83%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8E%E1%9E%B6%E1%9E%85%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6.pdf

Wednesday 7 May 2014

ឯកសារជំនួយស្មារតីសំរាប់ការសិក្សាស្វែងយល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ករណី វិធានអនុវត្តន៍ក្នុងករណីបទល្មើសត្រូតគ្នា ពិសេស មាត្រា ១០៩ មាត្រា ១១៤ មាត្រា១២២ មាត្រា១៣៦ ដល់មាត្រា ១៤១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៥០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។



http://www.mediafire.com/view/ofyyypxzslbb7td/វិធានអនុវត្តន៍ក្នុងករណីបទល្មើសត្រូតគ្នា.pdf




សារាចរ  ស្តីពី ការអនុវត្តន៍បទប្បញ្ញាត្តិ នៃការព្យួរទោសសាកល្បងចុះថ្ងៃទី២២ មករា​ ឆ្នាំ២០១៤



http://www.mediafire.com/view/d96a1by4xpinwp8/សារាចរ__ស្តីពី_ការអនុវត្តន៍បទប្បញ្ញាត្តិ_នៃការព្យួរទោសសាកល្បង.pdf





គោលការណ៍នេះត្រូវបានរៀបចំនិងតាក់តែងក្នុងគោលបំណងលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាព បង្កលក្ខណៈងាយស្រួល និងធានាឲ្យមានឯកភាពក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋា​នគតិយុត្តផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


http://www.mediafire.com/view/8wz48h32b9k2h74/នីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់.pdf





Tuesday 6 May 2014

នេះជាឯកសារដែលក្រសួងយុត្តិធម៌បានរៀបចំឡើងដើម្បីធ្វើសេចក្តីកំនត់ពន្យល់ទៅលើមាត្រានីមួយៗ
នៃច្បាប់ស្តីអំពីការបង្រ្កាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ។ សេចក្តីពន្យល់នេះបានបោះពុម្ភនៅឆ្នាំ ២០១២។





http://www.mediafire.com/view/0p906i4055c1564/កំនត់ពន្យល់ច្បាប់ស្តីអំពីការបង្រ្កាបអំពើរជួញដូរមនុស្ស.pdf



Tuesday 29 April 2014

ស្ថិតនៅក្នុងដំណើរការរៀបចំ  ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
ពត៏មានថ្មីស្តីពីដំណើរការច្បាប់នៅកម្ពុជា។

ស្ថិតនៅក្នុងដំណើរការរៀបចំ  ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
អត្ថបទបកប្រែសំខាន់មួយចំនួនពីភាសារបរទេស។
ស្ថិតនៅក្នុងដំណើរការរៀបចំ  ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។




ដំណឹងសិក្សា និងអាហារូបករណ៍ក្នុងប្រទេស និងក្រៅប្រទេសនានា។

ស្ថិតនៅក្នុងដំណើរការរៀបចំ  ព្រឹត្តិបត្រច្បាប់ខ្មែរ និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។

Friday 28 March 2014

សេចក្តីពន្យល់នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ពន្យល់ករណីយុត្តិសាស្ត្រ អ,វ ត, ក, និងសម្រាំងនៃយុត្តិសាស្ត្រអន្តរជាតិផ្សេងៗ




 ទាញយកជាជាខេមរៈភាសា
http://download874.mediafire.com/bm42nq8222bg/depau8r1cv9hqxo/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%96%E1%9E%93%E1%9F%92%E1%9E%99%E1%9E%9B%E1%9F%8B%E1%9E%93%E1%9F%83%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%93%E1%9E%B8%E1%9E%8F%E1%9E%B7%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%A0%E1%9F%92%E1%9E%98%E1%9E%91%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6.pdf




ទាញយកជាជាភាសាអង់គ្លេស​​
http://www.mediafire.com/view/ca0psshcxzxukrz/Annotated_Cambodian_Code_of_Criminal_Procedure_Eng.pdf










មូលដ្ឋានគ្រឹះសំខាន់ៗនៅក្នុងការសរសេរសារណា
​​
សង្ខេបនិងដកស្រង់ចេញពីសៀវភៅ៖ វិធីសាស្រ្តនៃការសរសេរសារណា

តើអ្នកមានមូលដ្ឋានគ្រឹះរឹងមាំហើយឬនៅក្នុងការសរសេរសារណាបញ្ចប់នៅថ្នាក់បរិញ្ញាបត្រ?ខាងក្រោមនេះជាអត្ថបទសង្ខេបដែលយើងខ្ញុំជាអ្នកនិពន្ធ មានបំណងលើកយកមក បង្ហាញដល់សិស្សនិស្សិតដើម្បី ស្វែងយល់ដោយត្រួសៗពីវិធីសាស្រ្តសំខាន់មួយចំនួន ក្នុងការសរសេរ និងការការពារសារណាប្រកប ដោយជោគជ័យ។ ធាតុផ្សំសំខាន់ៗនៅក្នុងសារណារួមមាន៖
១ ប្រធាន
២ សេចក្តីផ្តើម
៣ មានកម្មវត្ថុស្រាវជ្រាវជាក់លាក់
៤ ចំនោទបញ្ហា
៥ សំនូរទូទៅ និងសំនូរជាក់លាក់សំរាប់ការស្រាវជ្រាវ
៦ ការត្រូតពិនិត្យទៅលើសំនៅឯកសារ
៧ លក្ខខ័ណ្ឌទ្រឹស្តី
៨ សម្មតិកម្មស្រាវជ្រាវ
៩ វិធីសាស្ត្រស្រាវជ្រាវ
១០ គម្រោងស្រាវជ្រាវបណ្តោះអាសន្ន
១១ ឯកសារយោង
១២ កាលវិភាគស្រាវជ្រាវ

/ ប្រធានបទស្រាវជ្រាវ ៖
ការដែលមានប្រធានបទស្រាវជ្រាវមួយច្បាស់លាស់ វាជារឿងដ៍ល្អមួយសំរាប់ការស្រាវជ្រាវរបស់អ្នក។ ប្រធានបទស្រាវជ្រាវគឺជាធាតុសំខាន់ទីមួយនៃការស្រាវជ្រាវដែល​យើងមិនអាចខ្វះបាន និងដែលយើង មិនគិតមិនបាន។ ប្រធានបទបង្ហាញឲ្យមានទិសដៅស្រាវជ្រាវ ពិសេសវាជួយឲ្យយើងអាចកំនត់បាន កម្មវត្ថុស្រាវជ្រាវដ៍ជាក់លាក់មួយ។ បញ្ហាវាចោទត្រង់ថាតើយើងត្រូវមានវិធីសាស្រ្តបែបណាដើម្បីកំណត់ ប្រធានបទស្រាវជ្រាវ(សារណា) មួយឲ្យមានលក្ខណៈជាក់លាក់បាន(សារណា)?តើមានធាតុផ្សំអ្វីខ្លះ ដែលចូលរួមក្នុងការកំណត់លើប្រធានបទស្រាវជ្រាវរបស់អ្នក?
/ សេចក្តីផ្តើម
បង្ហាញដល់អ្នកអាននូវអ្វីដែលសំខាន់ៗនៅក្នុងគម្រោងស្រាវជ្រាវរបស់អ្នក។ ដូចជាអ្នកអាចចាប់ផ្តើមពី ការបង្ហាញបរិបទទូទៅជុំវិញ ប្រធានបទស្រាវជ្រាវរបស់អ្នក ចំនាប់ផ្តើមនៃការស្រាវជ្រាវ និងកម្មវត្ថុស្រាវ ជ្រាវដល់អ្នកអាន។ ត្រូវធ្វើយ៉ាងណាទាញអារម្មណ៍អ្នកអានឲ្យបានយល់លើអ្វីដែលជា សារៈសំខាន់នៃ ការស្រាវជ្រាវរបស់អ្នក ប្រៀបដូចជាអ្នកសរសេរប្រលោមលោក​ដែរ ត្រូវបញ្ចេញបញ្ចូលនូវសិល្ស៍វិធីផ្សេងៗ ដើម្បីទាក់ទាញអារម្មណ៍អ្នកអានដូច្នោះដែរ។ តើអ្នកត្រូវសរសេរសេចក្តីផ្តើមបែបណាដើម្បីទាក់ទាញ ឲ្យ អ្នកអានឬ គ្រូដឹកនាំបានយល់ពីសារៈសំខាន់នៃការស្រាវជ្រាវរបស់អ្នក? តើយើងគប្បីបង្ហាញធាតុផ្សំ សំខាន់ៗអ្វីខ្លះ ដើម្បីទាក់ទាញ់អារម្មណ៍របស់គាត់អោយយល់ពីលទ្ធផលនៃការស្រាវជ្រាវរបស់យើង?
/ កម្មវត្ថុនៃការស្រាវជ្រាវ៖ ការស្រាវជ្រាវជាច្រើននៅក្នុងសង្គមត្រូវបានបង្កើតឡើងតាមរយៈការកំនត់កម្មវត្ថុស្រាវជ្រាវ។ តើអ្វីទៅជា កម្មវត្ថុស្រាវជ្រាវ? និយាយសាមញ្ញ កម្មវត្ថុស្រាវជ្រាវគឺសំដៅទៅចំងល់នៃការ ចង់ចេះចង់ដឹង ការ ស្វ័យសិក្សាទៅលើទំនាក់ទំនង់ ឬបញ្ហាណាមួយដែលអ្នកមានការចាប់អារម្មណ៍ និងចង់យល់ឲ្យបាន ច្បាស់អំពីវា។ កម្មវត្ថុនៃការស្រាវជ្រាវអាចមានច្រើន ចំណែកឯធនធាន សំភារៈ ឯកសារនិង ចំនេះដឹង ដែលអ្នកមានគឺមានដែនកំណត់​ ដូចនេះអ្នកមិនអាចមានធ្វើការស្រាវជ្រាវមួយដែលមានកម្មវត្ថុច្រើន​ឬមិនច្បាស់លាស់បាននោះទេ។ ការស្រាវជ្រាវមួយដែលល្អទាមទារឲ្យយើង កំណត់ឲ្យមានកម្មវត្ថុ ស្រាវ ជ្រាវជាក់លាក់ ទើបលទ្ធផលដែលទទួលបានមានភាពសុក្រិត ឬយកជាការបាន។ តើយើងត្រូវធ្វើដូចម្តេចដើម្បីកំណត់កម្មវត្ថុស្រាវជ្រាវមួយឲ្យបានល្អ?
/ ចំនោទបញ្ហា៖
វាឆ្លើយតបទៅនឹងសំនួរមួយចំនួនដែលលើកឡើងថា៖ អ្វីទៅជាសំនូរស្រាវជ្រាវ? ហេតុអ្វីបានជាអ្នកចាប់ អារម្មណ៍ទៅលើការស្រាវជ្រាវនេះ? ​ត្រូវជៀសវាងការ​ច្រឡំគ្នារវាងសំនួរស្រាវជ្រាវ និងចំនោទបញ្ហាស្រាវ ជ្រាវ៖​ សំនួរស្រាវជ្រាវគឺជាផ្នែកមួយក្នុងចំនោមផ្នែកស៊ាំញ៉ាំជាច្រើ​នទៀតនៃចំនោទ បញ្ហាស្រាវជ្រាវ។ សំនួរ ស្រាវជ្រាវ ត្រូវបានកំណត់ត្រឹមតែ​សំនួរជាក់លាក់មួយ តែបើចំនោទបញ្ហាវិញគឺរួមបញ្ចូលនូវរាល់ ទិដ្ឋភាព ដែល ទាក់ទងនិងលក្ខ័ណ្ឌទ្រឹស្តី លទ្ធផលនៃការស្រាវជ្រាវផ្សេងៗទៀតដែលមានការទាក់ទង់គ្នា ឬសំនួរ ជាប់ទាក់ទងដ៍ទៃទៀត និងអ្វីៗផ្សេងទៀតដែលអាចឲ្យអ្នកស្រាវជ្រាវ អាចកំណត់ជាប្រធានបទបាន។ តើធ្វើដូចម្តេចដើម្បីកំនត់ពីចំនោទបញ្ហា និងសំនូរស្រាវជ្រាវ?
/​ សំណួរទូទៅ៖ វាជាសំនូរបើកមុខមួយចំនួនមុននិងឈានទៅដល់ការកំនត់សំនូរជាក់លាស់សំរាប់ការស្រាវជ្រាវ។ វាជា សំនូរសន្និដ្ឋានមួយ ដើម្បីឈានទៅរកសំនួរជាក់លាស់មួយដែលក្តោមជារួមទៅលើសំនូរទាំងអស់។
/សំនួរជាក់លាក់
វាជាសំនួរដែលទាក់ទងដោយផ្ទាល់ទៅលើការស្រាវជ្រាវ។ វាជាសំនួរដែលផ្តោតទៅលើករណី​ឬស្ថានភាពដ៍ ជាក់លាក់ណាមួយ។ គឺជាសំនួរដែលនាំឲ្យមានការស្រាវជ្រាវរបស់កើតមានឡើង។
/​ ការត្រូតពិនិត្យទៅលើសំនៅឯកសារ៖ វាជាការថ្លឹងថ្លែងទៅលើអ្វីដែលមានស្រាប់ទៅនិងសំនួរស្រាវជ្រាវ។ មានន័យថាជាការជាបញ្ជាក់ពីគោល បំណង ពីគោលដៅ ការពិភាក្សាទៅលើវិបាកដែលបណ្តាលឲ្យមានការបង្កើតទិសដៅទាំងនោះ ការថ្លឹង ថ្លែងពីគំនិត​និងការងារស្រាវជ្រាវរបស់អ្នកនស្រាវជ្រាវនីមួយៗ និងធ្វើការវាយតម្លៃ។ ការស្វែងរកឯកសារ ដែលមានសរសេរ ឬដែលទាក់ទងទៅនឹងសំនួរស្រាវជ្រាវរបស់យើង។
/ លក្ខខ័ណគោលការណ៍ និងទ្រឹស្តី៖ វាជាការបង្ហាញពីគោលការណ៍ដែលយើងបង្កើតឡើងដើម្បីពន្យល់ពីកម្មវត្ថុរបស់យើង ការកំណត់និយម ន័យ និងការបញ្ជាក់ពីការកំណត់និយមន័យ(ការជ្រើសយកនិយមន័យ)។​ទ្រឹស្តីគឺជាកាបង្ហាញពីចំនង ដែលចងភា្ជប់រវាងគោលការណ៍ ដែលយើងបានបង្កើតនៅក្នុងដំនើរការស្រាវជ្រាវ។ វាបង្ហាញពីទ្រឹស្តីដែល យើងបានឃើញក្នុងការអានឯកសារ អ្វីដែលយើងបានប្រើប្រាស់ (សង្កេត សំភាសន៍ វិភាគ) លើសពីនេះ ក្នុងទ្រឹស្តីវារួមបញ្ចូលផងដែរ ពីគោលការណ៍ និងទំនាក់ទំនងរវាងគោលការណ៍ទាំងនោះ។ តើគេត្រូវមានវិធីសាស្រ្តបែបណាដើម្បីស្វែង រកទ្រឹស្តីដែលទាក់ទងនិងសំនួរស្រាវជ្រាវ? (ការអានលើឯកសារនានា ការសង្កេត ការស្រាវជ្រាវបឋម និងកាជួបគ្រូដឹកនាំវាជាធាតុដែលមិនអាចខ្វះបាន)។
/ សម្មតិកម្មស្រាវជ្រាវ
វាជាចំលើយសន្និដ្ឋានទៅលើសំនូរស្រាវជ្រាវ។​ សម្មតិកម្មគឺជាចំលើយដែលគិតស្មានទុកជាមុន និងមាន ភាពទំនងដែលគួរទុកជាការពិតបាន ដែលអ្នកស្រាវជ្រាវបង្កើតឡើងដើម្បីឆ្លើយនិងសំណួរស្រាវជ្រាវ។ គ្រប់ការស្រាវជ្រាវទាំងអស់យ៉ាងតិចបំផុតក៍ត្រូវមានសម្មតិកម្មមួយដែរ (ជានិច្ចកាលវាត្រូវមានច្រើន)។ តើត្រូវធ្វើយ៉ាងណាដើម្បីកំណត់សម្មតិកម្មជាក់លាក់សំរាប់សំនួរស្រាវជ្រាវ?
១០/ វិធីសាស្ត្រស្រាវជ្រាវ៖
ជាដំនាក់ការដ៍សំខាន់សំរាប់អ្នកដែលកំពុងធ្វើការស្រាវជ្រាវ គេត្រូវតែស្វែងយល់ឲ្យបានច្បាស់ ដូចជា របៀបប្រមូលឯកសារ និងទិន្នន័យ ការវិភាគលើឯកសារ ការបកស្រាវឯកសារនិងលទ្ធផលជាដើម។ អ្នកត្រូវមានការសិក្សាស្វែងយល់បឋមពីវីធីសាស្ត្រស្រាវជ្រាវទាំងបីនៅក្នុងការស្រាវជ្រាវបែបសង្គមវិទ្យា។ យើងបានធ្វើការអធិប្បាយ យ៉ាងច្បាស់​នូវគោលការណ៍សំខាន់ៗមួយចំនួននៃវិធីសាស្ត្រស្រាវជ្រាវ នៅក្នុង សៀវភៅ (វិធីសាស្ត្រក្នុងការ សរសរសារណា) រួមមានដូចជា របៀបធ្វើការអង្កេតបឋម របៀបនៃការស្រង់ ទិន្នន័យដោយការសំភាសន៍ ការសង្កេត ការវិភាគ ការជ្រើសរើសគំរូរ របៀបនៃការស្រាវជ្រាវលើអត្ថបទ ។​យើងបានបែងចែកវិធីសាស្ត្រស្រាវជ្រាវជាបីផ្នែកធំៗ គឺ វិធីសាស្រ្តស្រាវជ្រាវបែបគុណវិស័យ វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណវិស័យ និង​វិធីសាស្រ្តស្រាវជ្រាវចំរុះ។
១១/​ គម្រោងស្រាវជ្រាវបណ្តោះអាសន្ន
គឺជាការធ្វើប្លង់សរសេរបណ្តោះអាសន្ន មានន័យថាវាជាការបង្ហាញផ្នែកនីមួយនៃការស្រាវជ្រាវឬ សារណា សារៈសំខាន់និងអន្ថន័យសំខាន់ៗដែលមាននៅក្នុងផ្នែកនីមួយៗ ។ ប្លង់សរសេរបណ្តោះអាសន្នអាចមាន ការកែសម្រួលនៅពេលដែលសរសេរអធិប្បាយលំអិតពីការស្រាវជ្រាវឬសារណា។
១២/ ឯកសារយោង
ជាការរៀបចំឯកសារ សៀវភៅ អត្ថបទផ្សេងៗដែលអ្នកបានអាន បានសិក្សាស្វែងយល់ក្នុងអំឡុងពេល ស្រាវជ្រាវរបស់អ្នក។
១៣/​ កាលវិភាគស្រាវជ្រាវ៖ ការស្រាវជ្រាវរបស់អ្នកត្រូវតែធ្វើឡើងក្នុងរយៈពេលកំនត់មួយជាក់លាក់ដែលបានកំនត់ដោយសកលវិទ្យាល័យ ដូចនេះអ្នកត្រូវតែច្បាស់ថាបានបញ្ចប់ និងប្រគល់វាទៅសកលវិទ្យាល័យតាមពេលដែលបានកំនត់។ ដូចនេះអ្នកត្រូវតែធ្វើកាលវិភាគស្រាវជ្រាវមួយដែល បែងចែងពីដំនាក់ការនីមួយៗ នៃការស្រាវជ្រាវរបស់ អ្នក។
១៤/ ការការពារសារណា៖ ជាដំនាក់ការដែលអ្នកត្រូវធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកនាពេលកន្លងមក។ វាជា ដំនាក់ការសំខាន់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតព្រោះលទ្ធផលនៃការស្រាវជ្រាវអស់​រយៈពេលជាយូរកន្លងមក ត្រូវបានវិនិច្ឆ័យដោយគណកម្មាការត្រឹមតែមួយឬពីរម៉ោងប៉ុននោះ។ ក្នុងសៀវភៅ (វិធីសាស្ត្រក្នុង ការសរសរសារណា)​និងលើកយកនូវវិធីសាស្រ្តមួយចំនួនសំរាប់ អោយអ្នក ត្រៀមខ្លួនជាមុនក្នុង ការការពារសារណា ដូចជាការរៀបចំឯកសារ ការហ្វឹកហាត់និយាយ ការធ្វើស្លាយ ត្រៀមចំលើយសំរាប់សំនួររបស់ គណកម្មាការវិនិច្ឆ័យ របៀបនៃការឆ្លើយសំនួរដែលពិបាកមួយចំនួន។ល។

វីធីសាស្ត្រជាវិធានបង្រៀនទៅរកទិសដៅ វាមិនមែនជាផ្លូវសំរេចទិសដៅទេ។

ភ្នំពេញ ថ្ងៃ ២៥ កម្ភៈ ឆ្នាំ​២០១៤
រក្សាសិទ្ធិ
សហនិពន្ធ
លោក គឿន ប៊ុនធឿន
លោក ឈន ចាន់ណា



http://www.mediafire.com/view/oekb1x5ke6wemq7/ធាតុផ្សំសំខាន់ៗនៅក្នុងការស្រាវជ្រាវ_ឬក្នុងការសរសេរសារណា.pdf


 


    អំពីព្រឹត្តិបត្រច្បាប់ខ្មែរ

    ក្រុមការងាររបស់ព្រឹត្តិបត្រច្បាប់ខ្មែរ គោលបំណងទូទៅនៃព្រឹត្តិបត្រច្បាប់ខ្មែរ